ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយ ជំរុញ ណែនាំអំពីបែបបទ នីតិវិធី និងទម្រង់គំរូនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៥) និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ ២០២៦

ផ្អែក​តាម​​​​​ផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ របស់​មន្ទីរ​​​សេដ្ឋ​កិច្ច​​និង​ហិរញ្ញ​​វត្ថុ​ខេត្ត ក្រោមកម្ម​វិធី​​​កែ​​ទម្រង់​​​ការ​​​គ្រប់​​​​គ្រង​ហិរញ្ញ​វត្ថុ​​​​សាធារណៈ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ជំរុញ ណែនាំអំពី​បែប​បទ នីតិវិធី និងទម្រង់គំរូនៃការ​រៀបចំបញ្ជីសារ​ពើ​ភណ្ឌទ្រព្យ​សម្បត្តិរដ្ឋ​(តារាងកើនឡើង និង​ថយ​ចុះ​ទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៥) និង​ជំរុញ​ការ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​រដ្ឋ​ ជូនរដ្ឋបាលឃុំ សង្កាត់នៃខេត្តព្រៃវែង ដើម្បីឱ្យ​ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង​ការ​​​​​រៀបចំ​ប័ណ្ណ​​កម្មសិទ្ធិដី​រដ្ឋមាន​វឌ្ឍន​​ភាពកាន់តែល្អប្រសើរ​ និងពង្រឹងការ​គ្រប់​​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ក្នុង​​​ផែនការ​សកម្ម​ភាព​​រួម ដំណាក់​​កាល​​​ទី​៤​ ក្រោមកម្មវិធីកែ​ទម្រង់​ការ​​​គ្រប់​​​​គ្រង​ហិរញ្ញ​វត្ថុ​​​​សាធារណៈកិច្ចប្រជុំនេះ​នឹង​​ប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០​២​៦ វេលា​ម៉ោង ៨:៣០​នាទី​ព្រឹក​ នៅសាលប្រជុំ​របស់​មន្ទីរ​​សេដ្ឋ​​កិច្ចនិងហិរញ្ញវត្ថុ​ខេត្ត​(អគារ ក៣)

ព័ត៌មានទាក់ទង